លក្ខខណ្ឌ

ក្នុងទំព័រនេះ យើងនិងរៀបរាប់អំពីលក្ខខណ្ឌទាំងអស់ដែលអតិថិជនត្រូវធ្វើការព្រមព្រៀងមុននឹងធ្វើការបញ្ញាទិញ និងប្រើប្រាស់សេវាកម្មរបស់យើង។ សូមមេត្តាអាន និងត្រួតពិនិត្យដោយការយកចិត្តទុកដាក់។

Product Banner

លក្ខខណ្ឌព្រមព្រៀង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ: វិច្ឆិកា, ២០២៤

រាល់អតិថិជនទាំងអស់ដែលមានតម្រូវការចង់ប្រើប្រាស់សំបុត្រឌីជីថល និងសេវាកម្មរបស់យើង ត្រូវតែបានដឹង និងព្រមព្រៀងតាមលក្ខខណ្ឌខាងក្រោម។

១. ការទទួលយកលក្ខខណ្ឌ

ដោយប្រើ សំបុត្រឌីជីថល ត្រូវប្រាកដថាអ្នកទទួលយកលក្ខខណ្ឌទាំងនេះ ហើយយល់ព្រមអនុវត្តតាមលក្ខខណ្ឌទាំងនោះ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌទាំងនេះទេ អ្នកមិនអាចទទួលសេវាកម្មរបស់យើងទេ។

២. ការផ្តល់ព័ត៍មាន

ដើម្បីប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង អតិថិជនត្រូវតែផ្តល់នូវព័ត៍មានចាំបាច់ដែលខាងយើងខ្ញុំត្រូវការ និងរក្សាទំនាក់ទំនងជាមួយគ្នាដើម្បីធ្វើបច្ចុប្បន្នភាពអោយទាន់ពេលកម្មវិធី។

៣. ការបញ្ជាទិញ

  • ទូទាត់ប្រាក់៖ អតិថិជនត្រូវកក់ប្រាក់ ៥០ ភាគរយបន្ទាប់ពីព្រមព្រៀងទទួលសេវាកម្មខាងយើងខ្ញុំ បន្ទាប់ពីកក់ប្រាប់រួចខាងយើងខ្ញុំនិងធ្វើការរៀបចំសំបុត្រជូនអតិថិជន និងធ្វើបច្ចុប្បន្នភាពរហូតដល់អតិថិជនពេញចិត្ត។ បន្ទាប់ពីបញ្ចប់ការងារនេះអតិថិជនត្រូវទូទាត់ប្រាក់ ៥០ ភាគរយទៀតដើម្បីបង្គ្រប់ ១០០ រយភាគរយដើម្បីយកសំបុត្រទៅប្រើប្រាស់។
  • បញ្ញាក់៖ រាល់ការបញ្ជាទិញរបស់អតិថិជនទាំងអស់មិនមានការសងប្រាក់ត្រទ្បប់ទៅវិញទ្បើយក្នងករណីប្រែប្រួលណាមួយដែលឈប់ប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។

៤. ក្រមសីលធម៌អ្នកប្រើប្រាស់

យើងខ្ញុំនិងរក្សាការតាមដានក្នុងអំទ្បុងពេលអតិថិជនប្រើប្រាស់សេវាកម្មរបស់យើងដើម្បីការពារសកម្មភាពក្លែងបន្លំ ឬអំពើខុសច្បាប់ដូចជា ការចម្លង ចែកចាយ ឬប្រើប្រាស់ខ្លឹមសារពាក្សមិនសមរម្យក្នុងពាក្សជូនពរ ខាងយើងខ្ញុំនិងធ្វើការលុយចេញភ្លាមៗ។

៥. ច្បាប់គ្រប់គ្រង

លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និងបកស្រាយស្របតាមច្បាប់នៃ ធៀប ក្នុងករណីមានអ្វីកើតទ្បើងចំពោះការបញ្ជាទិញ និងព័ត៍មានរបស់អតិថិជនគឺខាងយើងខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុង។

ទាក់ទងមកយើងខ្ញុំ

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់អំពីគោលការណ៍ឯកជនភាពនេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖

  • អ៊ីមែល៖ theab.info@gmail.com
  • លេខទូរស័ព្ទ៖ 010 707 402 / 010 686 443
...